(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយពាក់ព័ន្ធករណី «ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ» នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីជំរាបជូនសាធារណៈជនបានជ្រាប និងវិធានការប្រុងប្រយ័ត្នខ្លួន​។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ជ្រៅឆ្លងចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺប្រភេទនេះ អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

ក្រសួងសុខាភិបាល បានបញ្ជាក់តាមសេចក្តីជូនដំណឹងថា មិនទាន់មានករណីជំងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកបំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោក។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង៖