(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់បរទេសនូវប្រាក់ ៣៥០០លានដុល្លារ កើន ១២ភាគរយ, ចិនវិនិយោគនៅកម្ពុជាច្រើនជាងគេ (ចុចអាន)
២៖ ឯកអគ្គរដ្ឋទូតអាមេរិក ទទួលស្គាល់ថា កម្ពុជា មានការរីកចម្រើនខ្លាំង ក្នុង២ទស្សវត្សន៍កន្លះមកនេះ (ចុចអាន)
៣៖ រដ្ឋាភិបាលវៀតណាម ផ្ញើសារជូនសម្តេចតេជោ ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារនៅខេត្តកែប បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស៥៩នាក់ (ចុចអាន)
៤៖ លោក ផៃ ស៊ីផាន៖ រាជរដ្ឋាភិបាលមិនចាំបាច់សាងសង់ស្តូបនិម្មិតរូបជនរងគ្រោះ ករណីបាក់រលំអគារក្នុងខេត្តកែប ព្រោះបានដោះស្រាយជូនជនរងគ្រោះរួចហើយ (ចុចអាន)
៥៖ ស្គាល់អត្ដសញ្ញាណជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខណ្ឌដូនពេញ, ជនរងគ្រោះជា DJ ចាក់ភ្លេងនៅក្លឹបកម្សាន្ត (ចុចអាន)
៦៖ ត្រឹមពីរថ្ងៃ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» លក់បាន ៤២ផ្លាក រកចំណូលឱ្យរដ្ឋជាង ៩០០លានរៀល (ចុចអាន)
៧៖ ក្រសួងកសិកម្ម៖ ក្រោយកាត់បន្ថយចំនួនក្រុមហ៊ុន និងកូតានាំចូលមាន់ពីបរទេសមកកម្ពុជា តម្លៃមាន់របស់កសិករកើនឡើងក្នុងស្ថានភាពល្អប្រសើរ (ចុចអាន)
៨៖ ក្រោយបញ្ចប់ការសម្របសម្រួល ក្រុមហ៊ុន Naga សម្រេចតម្លើងប្រាក់លបៀវត្សជូនបុគ្គលិក តែករណីសំណូមពរឲ្យទទួលប្រធានសហជីពចូលធ្វើការវិញ រង់ចាំដោះស្រាយពេលក្រោយ (ចុចអាន)
៩៖ ក្រោយទឹកស្ទឹងមង្គលបុរី រីងស្ងួតប៉ះពាល់ពលរដ្ឋជាង ៨ពាន់គ្រួសារ ថ្ងៃនេះរដ្ឋមន្ត្រីធនធានទឹក ចុះអន្ដរាគមន៍បូមទឹកពីស្ទឹងសិរីសោភ័ណ បញ្ជូនចូលស្ទឹងមង្គលបុរី (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ សហរដ្ឋអាមេរិក បបួលអ៉ីរ៉ង់ចូលតុចរចា ក្រោយប្រឈមមុខដាក់គ្នាដ៏តានតឹង អស់ជាច្រើនថ្ងៃ (ចុចអាន)
២៖ ក្នុងលិខិតមួយច្បាប់ទៅ UN អ៉ីរ៉ង់អះអាងថា ខ្លួនគោរពអធិបតេយ្យភាពអ៉ីរ៉ាក់ និងគ្មាននរណាម្នាក់បាត់បង់ជីវិត ដោយសារការបាញ់មីស៊ីលនោះឡើយ (ចុចអាន)
៣៖ ចំពោះមុខ UN អាមេរិកការពារ «ការសម្រេចចិត្តធ្វើឃាតមេទ័ពអ៉ីរ៉ង់» ប៉ុន្តែអាមេរិកនៅតែស្វាគមន៍អ៉ីរ៉ង់ អង្គុយចុះចរចាគ្នាដោយឥតលក្ខខណ្ឌ (ចុចអាន)
៤៖ លោក ដូណាល់ ត្រាំ «បន្ថយកម្តៅជាមួយអ៉ីរ៉ង់» ដោយអះអាងថា អ៉ីរ៉ង់កំពុងដកថយហើយ ដែលជារឿងល្អណាស់សម្រាប់ពិភពលោក (ចុចអាន)
៥៖ នាយករដ្ឋមន្ត្រីអង់គ្លេសបានទូរស័ព្ទទៅលោក ដូណាល់ ត្រាំ និងអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងជាមួយអ៉ីរ៉ង់ (ចុចអាន)
៦៖ នាយកផ្នែកម្នាក់ថា Facebook គឺជាអ្នកជួយឱ្យលោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក (ចុចអាន)
៧៖ ករណីធ្លាក់យន្តហោះអ៊ុយក្រែននៅអ៉ីរ៉ង់ នឹងក្លាយជារឿងធំមួយទៀតសម្រាប់ Boeing (ចុចអាន)
៨៖ អាជ្ញាធរអ៉ីរ៉ង់មិនព្រមប្រគល់ប្រអប់ខ្មៅនៃយន្តហោះអ៊ុយក្រែនដែលធ្លាក់ ទៅឲ្យក្រុមហ៊ុន Boeing ដើម្បីធ្វើការស៊ើបអង្កេត (ចុចអាន)
៩៖ អូស្រ្តាលីចេញសារព្រមានជម្លៀសប្រជាជនជាថ្មី ខណៈបិសាចភ្លើងឆេះព្រៃ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ (ចុចអាន)
១០៖ ទីបំផុតឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងធ្វើដំណើរទៅអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ចុចអាន)
១១៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់មិនអាចប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិក (ចុចអាន)