គ្រឿងញៀនធ្វើឲ្យអ្នកវិនាស! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមករា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៧៩នាក់
09-01-2020 18:36
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៧ករណី ក្នុងនោះមានករណីប្រើប្រាស់១០ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៨៨ករណី ឃាត់មនុស្ស ៤២០នាក់ (ស្រី ២៥នាក់)៕