(ភ្នំពេញ)៖ ក្រុមហ៊ុន Linda Keo Premium Brand Trading Co,.LTD ដែលជាក្រុមហ៊ុនចែកចាយ នូវផលិតផលថែរក្សាសម្រស់ ម៉ាក L&D ដែលមានអ្នកនាង កែវ សុគន្ធា ជានាយកប្រតិបត្តិ ទើបបង្កើតមិនទាន់បាន១ឆ្នាំផង តែទទួលបានពានរង្វាន់ចំនួនពីរ បញ្ជាក់អំពីស្ដង់ដារគុណភាពពីប្រទេសថៃ នៅក្នុងឆ្នាំ២០១៩។
ដើម្បីជាការអបអរនូវអ្វីដែលខ្លួនសម្រេចបាន អ្នកនាង កែវ សុគន្ធា ដែលជាសហគ្រិនវ័យក្មេង របស់ប្រេន L&D បានរៀបចំដំណើរកំសាន្តចុងឆ្នាំ សម្រាប់មេក្រុមចែកចាយ និងតំណាងចែកចាយ សន្សំពិន្ទុកជាមួយផលិតផល L&D គ្រប់មុខចំនួន១,០០០ប្រអប់ ចំនួន៥០នាក់ផងដែរទៅកាន់ខេត្តកំពត រួមជាមួយកម្មវិធី រាត្រីស្រមោលសរ, ការថតរូបអនុស្សាវរីយ៍ស្អាតៗ នៅឆ្នេរសមុទ្រ និងការចែករំលែកកន្លឹះសំខាន់ៗជាច្រើនទៀត។
ក្នុងឱកាសនោះ អ្នកនាង កែវ សុគន្ធា បានជំរុញ និងលើកទឹកចិត្តដល់តំណាងចែកចាយផ្ដាច់មុខ នៅតាមបណ្ដាខេត្ត និងសមាជិកប្រេន L&D ទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយក្រុមការងារ ដែលជាសមាជិកចែកចាយ ដើម្បីទទួលបានលទ្ធផលល្អ នៅឆ្នាំ២០២០នេះ។
បន្ថែមពីនេះសហគ្រិនវ័យក្មេង កែវ សុគន្ធា ក៏បានចែករំលែកនូវវិធីសាស្រ្តអ្នកជោគជ័យ២០២០ ដូចជាការស្គាល់ និងជឿជាក់លើផលិតផលដែលខ្លួនលក់, បង្កើនភាពទាក់ទាញ, ខិតខំយ៉ាងណាឲ្យចំគោលដៅ និងវិធីសាស្ត្រគ្រប់គ្រង់ចំណូល ឲ្យមានភាពរីកចម្រើនជាដើម។
ជាចុងក្រោយ អ្នកនាងបានផ្ដាំផ្ញើឲ្យតំណាងចែកចាយ L&D ទាំងអស់ ប្រើគុណធម៌ដើម្បីលក់បានទាំងលុយពីអតិថិជន បានទាំងបេះដូងរបស់អតិថិជនផងដែរ ព្រោះថាការលក់ផលិតផលដែលមានគុណភាពតម្លៃសមរម្យ៕https://www.facebook.com/ounlinbeautyshop/?eid=ARAa1F7YSkhn9K0hpkuTxptzjcZz8srVJQI0K_rERZe5-nSOLHFx3e4c0vVEkWltJoL-ydyTEEr6I5hv