(ចិន)៖ realme ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនស្មាតហ្វូនដែលមានភាពលេចធ្លោខ្លាំង នៅថ្ងៃទី០៧ មករា ឆ្នាំ២០២០ បានប្រកាសសម្ពោធស្មាតហ្វូនថ្មីគឺ realme X50 ដែលជាស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួនហើយ ដែលបានសបញ្ជាក់ឲ្យឃើញពីការឈានចូលក្នុងសម័យបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន realme ដែលអាចនឹងកាន់កាប់តំណែងម៉ាកទូរស័ព្ទដែលពេញនិយមបំផុតសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 5G ហើយអាចផលិតស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យា 5G យ៉ាងទាន់សម័យ និងមានតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ។
ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុន realme ក៏បន្តការសហការរបស់ខ្លួនជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាគំរូផលិតផលឧស្សាហកម្មបែបទាន់សម័យ ដោយបានបង្ហាញម៉ូឌែលស្មាតហ្វូន realme X50 Master Edition ជាមួយការរចនាយ៉ាងប្លែកពិសេសជាងគេ មានសមត្ថភាពខ្លាំងជាមួយស្មាតហ្វូន 5G សម្រាប់យុវវ័យ ជាម៉ូឌែលស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ realme X50 ជាមួយឈីប Qualcomm Snapdragon 765G ដែលជាបន្ទះឈីបរួមបញ្ចូលគ្នា ដោយ បច្ចេកវិទ្យា 5G ដំបូងរបស់ក្រុមហ៊ុន Qualcomm។
realme X50 អាចដំណើរការជាមួយ SA និងNSA សម្រាប់ 5G និងក្រុម 5G ជាច្រើនទៀតដូចជា n1, n41, n78, n79 ជាដើម។ ស្មាតហ្វូនម៉ូឌែលនេះក៏អាចដំណើរការ បានដោយប្រើប្រព័ន្ធបច្ចេកវិទ្យា 2G, 3G និង 4G ផងដែរ។ ថាមពលថ្ម ៤,២០០mAh របស់ realme X50 ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម ៣០W VOOC Flash Charge គឺសាកថ្មពេញត្រឹមតែ៦០នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះក៏បំពាក់មកជាមួយបច្ចេកវិទ្យា NFC ដែលអាចបញ្ជូនឯកសារពីទូរស័ព្ទមួយ ទៅទូរស័ព្ទមួយទៀតបានយ៉ាងលឿន បំផុត ហើយភ្ជាប់មកជាមួយ Speaker បំពងសម្លេងទាំងសងខាងដើរដោយបច្ចេកវិទ្យា Dolby Atmos និងHi-Res។ បច្ចុប្បន្ននេះ Realme X50 បំពាក់ប្រព័ន្ធ GPS ប្រេកង់ភ្លោះដើរលឿន និងត្រូវទីតាំងជាក់លាក់ជាងមុន។
realme X50 បំពាក់ញ្ចក់ Corning Gorilla Glass ជំនាន់ទី៥ នៅផ្នែកកញ្ចក់ខាងលើ និងអេក្រង់ LCD ទំហំ 6.57 អ៊ីញ សម្រាប់ស្រទាប់កញ្ចាក់បន្ទាប់ដែលលាតបានធំ រហូតដល់ទំហំ៩០.៤៨% និងមានកម្លាំងអេក្រង់១២០Hz។ អេក្រង់នេះក៏បានបំពាក់បច្ចេកវិទ្យា Sunlight និងDark Mode ផងដែរ។ សម្រាប់សេនសឺស្កេនម្រាមដៃរបស់ realme X50 គឺត្រូវបានដាក់ជាមួយប៊ូតុង Homeតែម្តង។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ប្រាក់ (Glacier Silver) និងពណ៌ផ្ទៃមេឃស្រាល (Polar Blue)។
realme X50 បំពាក់មកជាមួយកាមេរ៉ាក្រោយ៤ គ្រាប់ដែលកាមេរ៉ាគោលទំហំ៦៤មេហ្គាភិចស៊ែល, និងឡេនកាមេរ៉ាទី២ ទំហំ ១២មេហ្គាភិចស៊ែល អាច Zoom បានទៅដល់២ដង (2X) ប្រភេទ telephoto និងដល់៥ដង (5X) សម្រាប់ Optical Zoom និង២០ដង (20X) សម្រាប់ Hybrid Zoom។ កាមេរ៉ាទី៣ ទំហំ៨មេហ្គាភិចស៊ែល ឡេន ultra wide-angle ថតបានប្លង់រហូតដល់ ១១៩ដឺក្រេ និងកាមេរ៉ាទី៤ ទំហំ២មេហ្គាភិចស៊ែលដែលជាឡេនប្រភេទ ultra-macro។ សម្រាប់កាមេរ៉ាមុខមានទំហំ១៦ មេហ្គាភិចស៊ែល មានអាផាត់ឆឺ (aperture) f / 2.0 ដែលជាឡេនគោលថតប្លង់ទូលាយ និងទំហំ៨មេហ្គាភិចស៊ែលសម្រាប់ ultra Wide-angle ដែលថតប្លង់ខាងមុខ ទូលាយរហូតដល់១០៥ដឺក្រេ អស់ក្តីបារម្ភសម្រាប់ការថតរូបជុំគ្នាច្រើននាក់។
មិនត្រឹមតែប៉ុណ្ណោះវាមកជាមួយនូវបច្ចេកវិទ្យាដូចជា ការថតរូបប្លង់ទូលាយ បច្ចេកវិទ្យាថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh), បច្ចេកវិទ្យាថតរូបឲ្យស្អាត (AI Beauty), ថតរូប Selfie ចាប់ជាក្រុមដោយទទួលបានគុណភាពល្អស្អាត។ សម្រាប់ការថតវីដេអូកាមេរ៉ាគឺបានភ្ជាប់ជាស្រេចដើម្បីជំនួយសាច់វីដែអូច្បាស់ជាមួយ UIS Max Mode, ថតវីដេអូព្រាលផ្ទៃខាងក្រោយ និងវីដេអូប្លង់ទូលាយ (Ultra Wide-angle) នឹងថតវីដេអូslowmo រហូតដល់ 960fps ហ្រ្វេមក្នុង១វីនាទី។
ក្រុមហ៊ុន realme បានធ្វើការជាមួយលោក Naoto Fukasawa ក្នុងការដាក់បង្ហាញម៉ូឌែលស្មាតហ្វូនថ្មីគឺ realme X50 Master Edition។ រចនាបទឌីហ្សាញនេះត្រូវបាន បំផុសគំនិតដោយចំនុច និងខ្សែដែលចេញពីបន្ទះលោហៈ។ លោក Naoto Fukasawa និងក្រុមហ៊ុន realme បានប្រកាស Master Edition ដែលមាន២ជម្រើស គឺជម្រើសជាចំនុច និងជម្រើសជាខ្សែ។ ដោយសារតែការធ្វើឲ្យមានភាពស៊ីមេទ្រីគ្នា និងកញ្ចក់អ៊ីណុកធ្វើឲ្យ realme X50 Master Edition បានរំលេចចេញការរចនា ពីកញ្ចក់លោហៈដែលជាចំណុចសំខាន់នាំមុខផ្នែកឌីហ្សាញនៃទូរស័ព្ទស្មាតហ្វូន។
លោក Sky Li ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme បានបង្ហាញថា realme គឺជាស្លាកសញ្ញាស្មាតហ្វូនដែលឈរនៅលំដាប់លេខរៀងទី៧ ក្នុងការដឹកជញ្ជូននាំចេញចាប់តាំងពីត្រីមាសទី៣ ក្នុងឆ្នាំ២០១៩ និងជាស្លាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ រហូតមកដល់ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុន realme បានចូលប្រឡូកក្នុងទីផ្សារចំនួន២២ប្រទេស និងទទួលបានអ្នកប្រើប្រាស់ជាង ២៥លាននាក់។
ចំពោះផ្នែកប្រតិបត្តិការអាជីវកម្មវិញក្រុមហ៊ុន realme បានបង្កើតទីផ្សារយុទ្ធសាស្រ្តចំនួន៦ប្រទេសគឺ ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប អាហ្វ្រិកខាងកើតនិងកណ្តាល និងតំបន់អាមេរិកឡាទីន។ ក្រុមហ៊ុន realme នឹងផ្តោតការយកចិត្តទុកយ៉ាងសំខាន់លើការធ្វើមូលដ្ឋានីយកម្មនៅក្នុងទីផ្សារក្នុងស្រុក ឲ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងស្រុកផងដែរ។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន realme រំពឹងថាខ្លួននឹងទទួលបានកំណើន១០០% នៃការគាំទ្រនៅទូទាំងពិភពលោក។
ក្រុមហ៊ុន realme នឹងនៅតែរក្សាស្មារតីមោះមុតរបស់ខ្លួនជាមួយនឹងពាក្យស្លោក«Dare to leap» ឬជាភាសាខ្មែរ «ហ៊ានផ្លាស់ប្តូរ» នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G ហើយក្រុមហ៊ុន realme នឹងបង្កើតស្មាតហ្វូនដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់យុវវ័យផងដែរ។ ចាប់ពីឆ្នាំ២០២០នេះតទៅ ក្រុមហ៊ុន realme នឹងផលិតឧបករណ៍ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G បន្ថែមទៀតនៅទូទាំងពិភពលោក ដែលមានគ្រប់កម្រិតនៃតម្លៃ។ ក្រុមហ៊ុន realme នឹងដាក់ចេញ ស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G ផ្តាច់មុខនៅក្នុងប្រទេសចិន។
សម្រាប់ទីផ្សារដ៏ទៃទៀត ចំនួនទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យា 4G និង 5G នឹងត្រូវអនុលោម តាមកម្មវិធីទីផ្សាររៀងៗខ្លួនទៅលើការប្រើប្រាស់លើបណ្តាញ 5G។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន realme នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង ប្រព័ន្ធបណ្តាញទូរស័ព្ទក្នុងស្រុក ក្រុមហ៊ុនអ៊ីនធឺណេត និងអ្នកបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា 5G។
realme X50 មាន២ម៉ូឌែលគឺ Ram ៨GB+ អង់ផ្ទុកទន្និន័យ១២៨GB ដែលមានតម្លៃ ៣៦០ដុល្លា និង RAM ១២GB RAM + អង់ផ្ទុកទន្និន័យ ២៥៦GB មានតម្លៃ ៤៣៣ដុល្លា គិតត្រឹមថ្ងៃទី៧ ខែមករានេះ នៅក្នុងប្រទេសចិន។ realme X50 Master Edition ត្រូវបានមកជាមួយ RAM ៦GB + អង់ផ្ទុក២៥៦GB ដែលមានតម្លៃ ៣៩០ដុល្លា និង RAM ១២GB + អង់ផ្ទុក២៥៦GB មានតម្លៃ ៤៤៧ដុល្លា។
សូមបញ្ជាក់ថា ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុននេះ បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូន ដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។
ជាមួយនឹងស្មារតីមោះមុត «Dare-to-Leap» realme នឹងរីកធំធាត់រួមគ្នាជាមួយយុវជនយុវតីទាំងអស់ ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយ ដែលហានបង្ហាញថាខ្លួនជានរណា ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ៖ www.realme.com ៕