(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០។
ក្រសួងបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ ជាមួយនិងខ្យល់មូសុងឦសានខ្សោយបក់គ្របដណ្តប់ លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C ។
២៖ តំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ។
៣៖ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។
ក្រសួងបញ្ជាក់ទៀតថា ក្នុងចន្លោះនៃរយៈពេលព្យាករណ៍នេះ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្តាខេត្តនាតំបន់មាត់សមុទ្រ៕