(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបាត់វិញ្ញាបនបត្រសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ នៅសាខាពន្ធដារខណ្ឌ ក្នុងរាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដោយសារមានកំហុស ដោយអចេតនារបស់សាខាពន្ធដារខណ្ឌមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យបាត់វិញ្ញាបនបត្រសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ «ច្បាប់ដើម»៕
វិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ សម្រាប់សម្គាល់ក្បាលដីទាំងនោះ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ដូចមានក្នុងការតារាងខាងក្រោម៖