(រដ្ឋវ៉ាស៊ីងតោន, អាមេរិក)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជា នៃសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីងតោនសមាជិកសមាជិកា យុវជនបក្ស នៅចុងសប្តាហ៍នេះ បានរៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជម្នះ៧ មករា (១៩៧៩-២០២០)។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោក ជុំ សន្ទរី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងមិចស៉ិកកូ, លោក ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំតំបន់ឆ្នេរខាងលិច និងលោក ហ៊ឹង ប៊ុនថន ប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៊ីងតោន និងប្រតិភូអមដំណើរ។
ពិធីនេះក៏មានការចូលរួមពីគណៈកម្មាធិការអនុសាខា ប្រធាន អនុប្រធានយុវជន សមាជិកសមាជិកាយុវជនបក្សប្រជាជនកម្ពុជា ភ្ញៀវអន្តរជាតិ កុងស៊ុលទូត និងបណ្តាអង្គទូតមួយចំនួនចូលរួម សរុបចំនួនអ្នកចូលរួម៥២៥នាក់៕