(ភ្នំពេញ)៖ ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញផ្ទះសម្រាប់លំហែកាយ ឬវិនិយោគលើអនលនទ្រព្យនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ ឱកាសរបស់អ្នកមកដល់ហើយជាមួយការផ្ដល់ជូនយ៉ាងពិសេសពីគម្រោង New Landmark ជាមួយតម្លៃចាប់ពី៤ម៉ឺនដុល្លារ លោកអ្នកនឹងក្លាយជាម្ចាស់យូនីតមួយនៅក្នុងអគារខុនដូរដ៏ស្អាតជាប់ឆ្នេរសមុទ្រមួយនេះ។

មានចម្ងាយត្រឹម២០០ ម៉ែត្រពីឆ្នេរសមុទ្រដ៏ល្បីក្នុងខេត្តព្រះសីហនុគឺឆ្នេរអូរឈើទាល។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយដែលមានសក្ដានុពលខ្លាំងបំផុត ព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីពេទ្យ ភោជនីយដ្ឋាន ហាងលក់ទំនិញ ធនាគារ កាស៊ីណូ និង កន្លែងកំសាន្តជាច្រើនទៀត។

អភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ល្បីមកពីប្រទេសចិន លើវិស័យសំណង់ China Construction Group គម្រោង New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូរ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបកំសាន្ត និង អគារពាណិជ្ជកម្មដែលមាន ហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និងស្ប៉ា។

ជាមួយផ្ទៃដីអភិវឌ្ឍសរុប ២០០,០០០ម៉ែត្រការ៉េគម្រោង New Landmark ក៏មានសាងសង់កន្លែងហាត់ប្រាណ អាងហែលទឹក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និងចំណតរថយន្តក្រោមដី។

យូនីតនៅក្នុងខុនដូរបស់គម្រោង New Landmark មានទំហំផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោរហូតដល់យូនីត ដែលមានបន្ទប់គេងពីរជាមួយទំហំចាប់ពី៣០ ទៅ៥១ម៉ែត្រការ៉េ។

គ្រប់យូនីតនីមួយៗត្រូវបានធ្វើការរចនា និងតុបតែងដោយយកចិត្តទុកដាក់បំផុតជាមួយការប្រើប្រាស់ និងបំពាក់ឧបករណ៍បរិក្ខារទំនើបទាន់សម័យ និងមានគុណភាពល្អ ដើម្បីធានាបាននូវផាសុកភាពរបស់អ្នករស់នៅ និងផ្ដល់ជូនពួកគេនូវផ្ទះមួយដែលមានគុណភាពល្អ។

ម្យ៉ាងវិញទៀតបើលោកអ្នកកំពុងស្វែងរកយូនីតធំទូលាយ មានបន្ទប់គេងច្រើននោះ គម្រោង New Landmark ក៏មានផ្ដល់ជូនយូនីតដែលមានទំហំធំរហូតដល់១០៦ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើការលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់ ៣៧ ជាន់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។

អ្វីដែលកាន់តែពិសេស អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និងប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀតនៅក្នុងអគារនេះ ក៏មានតំឡើងប្រព័ន្ធចម្រោះទឹកដែលអាចអនុញ្ញាតឲ្យអ្នកពិសារទឹកចេញពីក្បាលរ៉ូម៉ាណេដោយផ្ទាល់៕

សម្រាប់ ព័ត៌មាន បន្ថែម អំពីគម្រោង New Lankmark សូម ទំនាក់ទំនង មកកាន់ ទូរស័ព្ទ លេខ៖០៩២ ៩២ ១០០០ ឬអ៊ី ម៉ែ ល [email protected].
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកកម្ពុជា និងការវិវត្តន៍នានានៅក្នុងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់ឥឡូវនេះ!

https://www.realestate.com.kh/km/