(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារឹកខួប៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រជាពលរដ្ឋបានជួបជុំគ្នានៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្រ្គោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីវឌ្ឍនភាពជាតិក្នុងរយៈពេល៤១ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមុខមហាជនរាប់ម៉ឺននាក់៖