(កំពត)៖ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ មានទីតាំងស្ថិតនៅភូមិ កំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ ពីខេត្តកំពតទៅខេត្តកែប។
សហគមន៍នេះជាសហគមន៍បែបធម្មជាតិ ដែលជាកន្លែងអភិរក្សដើមកោងកាងដ៏ធំមួយក្នុងខេត្តកំពត។
នៅក្នុងសហគមន៍ មានបម្រើសេវាកម្មដូចជាសេវាកម្មស្នាក់នៅ ម្ហូបអាហារបែបសហគមន៍ ជិះកាណូតមើលព្រៃកោងកាង និងមានលក់ដើមកោងកាង សម្រាប់ឱ្យភ្ញៀវដាំទុកជាអនុស្សាវរីយ៍ផងដែរ។
សូមទស្សនាវីដេអូ និងរូបភាពមួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ផលិតបានពីតំបន់ទេសចរណ៍មួយនេះ៖