(កែប)៖ ក្បួនប្រណាំងកង់ ពិភពលោកថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ត្រូវបានបញ្ចប់នៅមុខសាលាខេត្តកែបហើយ ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់ពេល៣ថ្ងៃ តាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
នៅថ្ងៃចុងក្រោយនេះមានកីឡាករប្រមាណ ៧៤នាក់ បាននិងកំពុងចូលរួមប្រកួត ក្រោយជម្រុះអស់ប្រមាណ ២០នាក់ នៅ២ថ្ងៃមុន។
ចំពោះកម្មវិធីប្រកួតដំណាក់កាលចុងក្រោយ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកថ្ងៃនេះ គឺកំពុងចេញពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅមុខសាលាខេត្តកែប តែត្រូវជិះជុំវិញក្រុងកែបចំនួន៥ជុំ លើចម្ងាយផ្លូវ១៤៣.៥គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់នាម៉ោង ៣៖២០នាទីរសៀល។
បន្ទាប់មកនឹងមានរៀបចំពិធីប្រគល់រង្វាន់ជយលាភី និងឯកសណ្ឋានកីឡាករជើងឯក ដំណាក់កាលទី៣ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន, លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាខ្មែរកីឡាទោចក្រយាន លោក Bruno BODARD និងលោក កែន សត្ថា អភិបាលខេត្តកែបផងដែរ៕