(កំពង់ស្ពឺ)៖ ស្របពេលដែលវិស័យអចលនទ្រព្យ កំពុងតែមានសន្ទុះរីកចម្រើន គួរឲ្យកត់សម្គាល់ គេសង្កេតឃើញអ្នកវិនិយោគមកពីគ្រប់ទិសទី បានបោះទុន បង្កើតទំហំវិនិយោគ លើវិស័យនេះជាបន្តបន្ទាប់ ជាពិសេសតំបន់ជាយក្រុងភ្នំពេញ និងតាមតំបន់ទីប្រជុំជននានា ក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្ហាញការគាំទ្រ និងក្ដីរីករាយ ពេលឃើញក្រុនហ៊ុនអចលនទ្រព្យ «ដង្ខៅ» ដែលបានដាក់ទុន ដើម្បីវិនិយោគលើផ្ទៃដីជាង៤០ហិចតា និងបង្កើតឲ្យមានទីផ្សារ រោងចក្រវាយណភ័ណ្ឌ, រោងចក្រកាបូប ជួយសម្រួលដល់ការងារ និងបង្កើនចំណូលជួយប្រជាពលរដ្ឋ នៅជុំវិញដំបន់នោះ។
មានប្រជាពលរដ្ឋរាប់រយគ្រួសារ បានមកចូលរួមអបអរ ចំពោះការបើកដំណើរការលក់ដីឡូតិ៍ របស់ក្រុមហ៊ុន «ដង្ខៅ» នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃបើកសម្ពោធគម្រោងរបស់ខ្លួន ខណៈដែលតំបន់នោះ គឺត្រូវបានគេដឹងថា កំពុងមានហាងឆេងដីខ្ពស់ ស្របពេលដែលក្រុមហ៊ុនមួយនេះ បានមកដាក់ទុនវិនិយោគ លើផ្ទៃដីជាង៤០ហិចតា និងមានការបង្កើតឲ្យមានសួនឧស្សាហកម្ម រោងចក្រ និងគម្រោងសាងសង់ផ្ទះល្វែង នាឆ្នាំ២០២១ជាដើម។
លោក គល់ តុលា អគ្គនាយកក្រុមហ៊ុន «ដង្ខៅ» បានថ្លែងថា ចំពោះលក្ខណៈពិសេសដីឡូតិ៍នេះ គឺបែងចែកជា៣គម្រោង ទី១,កម្រោង A ទី២,គម្រោង B និង៣,គម្រោង C ខណៈដែលគម្រោង A មានដីពុះឡូតិ៍លក់ចំនួនជាង៥០០ឡូតិ៍ និងមានរោងចក្រកែច្នៃផលិតផលវិចខ្ចប់។ ចំពោះតម្លៃស្ថិតក្នុងគម្រោងទាំង៣នេះ គឺមានតម្លៃចាប់ពី១៨០០ដុល្លារ ដល់ជាង៦០០០ដុល្លារ។
លោក គល់ តុលា បានបញ្ជាក់ថា ការសម្រេចចិត្តដាក់ទុនវិនិយោគ នៅតំបន់ដីឡូតិ៍ដែលមានទីតាំងស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺដោយសារសំឡឹងឃើញថា បច្ចុប្បចាប់ពីចំណុចផ្លូវលេខ៤១ គឺកំពុងមានការកើនឡើង លើវិស័យអចលនទ្រព្យ ពិសេសរោងចក្រតែម្តង។ ការសម្រេចចិត្តនេះ គឺដើម្បីជម្រុញដល់ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ខណៈដែលលោកមានដៃគូសហការ ក្នុងការបង្កើតឲ្យមានរោងចក្រសហគ្រាសជាដើម។
អគ្គនាយកក្រុមហ៊ុន «ដង្ខៅ» បានបន្ថែមថា ទីតាំងដីឡូតិ៍នេះប្រសិនបើប្រជាពលរដ្ឋទិញ គឺមិនខុសបំណងនោះឡើយ ព្រោះកន្លែងនោះ គឺលោកបានសហការជាមួយដៃគូ បង្កើតឲ្យមានរោចក្រចំនួន៣ ដោយក្នុងនោះមានរោងចក្រ កែច្នៃផលិតផលវិចខ្ចប់, រោងចក្រកាត់ដេ និងរោងចក្រផលិតកាបបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែង ចាប់ពីតម្លៃ១៨០០០ដុល្លារ ចុះក្រោមទៀតផង៕