Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយាយប៉ងលេងៗសោះ មុនគាស់ក្រវិលកំប៉ុង ស្រាប់តែឈ្នះរង្វាន់ឡានទំនើប Porsche Macan មួយគ្រឿង ពីស្រាបៀរកម្ពុជាមែនទែន

06-01-2020 11:23

(ភ្នំពេញ)៖ តាមរយៈការជួបសម្ភាសផ្ទាល់ជាមួយលោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ស៊េរីចុងក្រោយបំផុតពីស្រាបៀរកម្ពុជា ដំបូងគេ បានរៀបរាប់ដំណើរដើមទងយ៉ាងដូច្នេះថា ថ្ងៃឆ្លងឆ្នាំលោកនិងបងប្អូនថ្លៃ ៣នាក់ទៀត បានទិញស្រាបៀរកម្ពុជាកន្លះកេស ពីតូបមួយក្បែរផ្ទះដើម្បីជប់លៀង បន្ទាប់ពីចេញពីម៉ោងធ្វើការ ដើម្បីអបអរសាទរយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ស្រាប់តែសំណាងក៏ឈ្នះបានរង្វាន់ឡានទំនើបខាងលើតែម្តង។

លោក ណុយ សុខណេម បានបន្តថា កន្លងមកខ្ញុំឃើញគេឈ្នះរង្វាន់ ៤០លានរៀលពីស្រាបៀរកម្ពុជាផ្សាយពេញទូរទស្សន៍ ចំណែកខ្ញុំវិញផឹកកម្ពុជាតាំងពីណាពីណីមក ឈ្នះតែរង្វាន់ ១កំប៉ុង ២កំប៉ុង ហើយខ្ញុំតែងគិតថារង្វាន់ធំគេទុកឱ្យតែគ្នាគេទេ ដល់តែត្រូវខ្លួនឯងអីចឹងបានដឹងថា រង្វាន់ធំពិតជាមានសម្រាប់គ្រប់គ្នាមែន។

លោក ណុយ សុខណេម ក៏បានប្រាប់ពីអ្វីដែលលោកនិយាយមុនគាស់ក្រវិលកំប៉ុងរង្វាន់នោះដែរថា «ខ្ញុំនិយាយលេងជាមួយបងថ្លៃខ្ញុំថា បើគាស់ឈ្នះរង្វាន់ឡានទំនើបមែន នោះយើងនឹងចែកគ្នាស្មើរ រួចហើយខ្ញុំក៏គាស់កំប៉ុងឆាច់មក ហើយអ៊ុតមើលរង្វាន់ក៏ស្រាប់តែឃើញរូបឡានមែនទែនលើក្រវិលកំប៉ុង ខ្ញុំក៏នៅស្ងៀមមួយសន្ទុះដោយរក្សា ទឹកមុខស្មើ ហើយមួយភ្លែតក្រោយមកទើបខ្ញុំក្រោកឈរឡើងស្រែកហ៊ោរខ្លាំងតែម្តង ហើយបងប្អូនថ្លៃ៣នាក់ទៀតដែលអង្គុយជាមួយគ្នាក៏ក្រោកឈរ ស្រែកហ៊ោដែរ ខណៈដែលពួកគេមិនទាន់បានឃើញរង្វាន់លើក្រវិលកំប៉ុងផង ក្រោយមកទើបសុំមើលក្រវិលកំប៉ុងដែលត្រូវរង្វាន់ដែរ»។

សូមបញ្ជាក់ផងដែរថា រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុតពីស្រាបៀរកម្ពុជា មានចំនួនសរុប ១២គ្រឿងសម្រាប់ឆ្នាំ២០២០នេះ ដូច្នេះនៅសល់រង្វាន់ធំជាងគេបំផុតនេះចំនួន ១១គ្រឿងទៀតសម្រាប់អតិថិជនបន្ទាប់។

ពិសាដោយការទទួលខុសត្រូវ!