(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ សូមចូលរួមសម្ដែងនូវការរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារ សាច់ញាតិនៃសព និងជនរងគ្រោះទាំងអស់ ដែលទទួលរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមបានឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ទៅប្រកបមុខរបរ និងជួបជុំគ្រួសារឡើងវិញ។
សូមក្រុមគ្រួសារ សាច់ញាតិបងប្អូនកូនក្មួយនៃសព និងជនរងគ្រោះទាំងអស់ សូមទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ៕