(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៥នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១០ករណី ឃាត់ខ្លួន១១នាក់ (ស្រី៣នាក់) និងប្រើប្រាស់៩ករណី ឃាត់ខ្លួន១៤នាក់ (ស្រី១នាក់)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប១០៦ករណី ដោយឃាត់មនុស្សចំនួន២២៩នាក់ (ស្រី១៨នាក់)៕