(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា និងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ។
កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា ជានិច្ចកាលលោកស្រី ម៉ែន សំអន តែងតែមានមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរ ដោយក្តីអាណិត ស្រឡាញ់ មិនប្រកាន់វណ្ណៈ ហើយថ្ងៃនេះលោកស្រី ក៏បានឆ្លៀតឱកាសមកជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាទីបំផុត។
ជាទីបញ្ចប់លោកស្រី ម៉ែន សំអន ក៏បានផ្តល់ថវិកាដល់កុមារ ម្នាក់ៗ៥ម៉ឺនរៀល និងអ្នកគ្រូ លោកគ្រូ ២០ម៉ឺនរៀល អ្នកមើលថែ នំប៉័ង និងទឹកដោះគោដែលបាន និងកំពុងស្នាក់នៅក្នុងមណ្ឌលនោះផងដែរ៕