(កែប)៖ រដ្ឋបាលខេត្តកែបនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញនូវបញ្ជីឈ្មោះជនរងគ្រោះដែលស្លាប់ និងរបួសក្នុងឧបទ្ទេវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប។
តុល្យការជនរងគ្រោះ ដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។
ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០៕
ខាងក្រោមនេះជាបញ្ជីឈ្មោះជនរងគ្រោះដែលស្លាប់ និងរងរបួសក្នុងឧបទ្ទេវហេតុបាក់រលំអគារខេត្តកែប៖