(កែប)៖ កម្លាំងក្រុមការងារជួយសង្គ្រោះ ក្នុងសោកនាដកម្មបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កំពុងបន្តការងារជួយសង្គ្រោះយ៉ាងសកម្មបំផុត ដើម្បីស្វែងរកជនរងគ្រោះ ដែលជាប់ក្នុងគំនរអគារនេះ។

យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យ៉ាងហោចណាស់មានកងកម្លាំងជិត២ពាន់នាក់ បាននិងកំពុងបន្តជួយសង្គ្រោះ ជនរងគ្រោះក្នុងករណីបាក់រលំអគារនេះ ដែលមានពីអង្គភាពសរុបចំនួន២៥អង្គភាព ដែលមានទាំងកម្លាំងមនុស្ស និងគ្រឿងចក្រផងដែរ។

កម្លាំងទាំងនោះរួមមាន៖

១៖ កងពល ៩១១ ចំនួន៦០នាក់
២៖ មូលដ្ឋានសមុទ្រ ចំនួន១២០នាក់
៣៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១៣០នាក់
៤៖ វិស្វកម្មអគ្គមេបញ្ជាការ ចំនួន៣៥នាក់
៥៖ ភូមិភាគ៣ ចំនួន១៥នាក់
៦៖ កងពល៣១ ចំនួន៦៨នាក់
៧៖ កងពលតូចលេខ៧០ (៧១១) ចំនួន៤៥នាក់
៨៖ សឹករងកំពត ចំនួន៨៥នាក់
៩៖ សឹករងកែប ចំនួន១៣០នាក់
១០៖ ក្រុមសង្គ្រោះចិន ចំនួន៣០នាក់
១១៖ វិស្វកម្មសម្តេចតេជោ ចំនួន១១០នាក់ អេស្កាវ៉ាទ័រ ១០គ្រឿង រថយន្តស្ទួច១
១២៖ ពិស្នុកា ចំនួន២២នាក់ រថយន្តស្ទួច១ រថយន្តដឹក៣ និងម៉ាស៊ីនភ្លើង១
១៣៖ ក្រុមកំពត ចំនួន១២នាក់
១៤៖ ស្នងការកំពត ចំនួន៣៦០នាក់ រថយន្តទឹក២គ្រឿង និងរថយន្តសង្គ្រោះ១គ្រឿង
១៥៖ អាវុធហត្ថកំពត ចំនយន៥០នាក់ រថយន្តទឹក១គ្រឿង
១៦៖ ប៉ូលិសការពារព្រំដែនទឹក ១៣៥នាក់
១៧៖ ស្នងការខេត្តកែប ចំនួន៣៦០នាក់
១៨៖ អាវុធហត្ថខេត្តកែប ចំនួន៥០នាក់
១៩៖ ស្នងការខេត្តតាកែវ ចំនួន៣៨នាក់
២០៖ កងពល ៩៩ ចំនួន៥៥នាក់ រថយន្ត១០គ្រឿង
២១៖ បច្ចេកទេសវេចខ្ចប់សពអគ្គ ចំនួន១៥នាក់
២២៖ គ្រោះមហន្តរាយក្រសួងការបរទេស ចំនួន២៧នាក់
២៣៖ វស្វកម្មជើងគោក ចំនួន១០នាក់ អេស្កាវ៉ាទ័រ ២គ្រឿង
២៤៖ ការិយាល័យទី២ ជើងគោក ចំនួន១៥នាក់
២៥៖ ពេទ្យមិត្តភាពសម្តេចឪ ចំនួន១០នាក់ រថយន្តសង្គ្រោះ២គ្រឿង

សរុបកម្លាំងចូលរួមប្រតិបត្តិការសង្គ្រោះមាន៖ អេស្កាវ៉ាទ័រ ១៤គ្រឿង, អាប៊ុល២គ្រឿង, រថយន្តស្ទួច៣គ្រឿង, រថយន្តទឹក ៣គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង៕