(កែប)៖ គិតរហូតដល់ម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២២នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត២៣នាក់។ ក្នុងនោះអ្នកស្លាប់២២នាក់ មានប្រុស១៣នាក់ និងស្រី៩នាក់។
សូមជំរាបថា កាលពីយប់មិញនេះក្រុមជួយសង្រ្គោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។
សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។
សូមជំរាបថា នៅខណៈពេលនេះក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគារ៕