(កែប)៖ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាស និងបង្ហាញពីឈ្មោះ និងចំនួនជនរងគ្រោះទាំង២៩នាក់ និងមានឈ្មោះអ្នកស្លាប់ ៧នាក់។
នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះបានកាយរកឃើញជនរងគ្រោះសរុបទាំងអស់២៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
សកម្មភាពជួយសង្រ្គោះនៅតែបន្តសង្រ្គោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរអគារបាក់បែក ស្ថិតនៅក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ។ ជាមួយនោះដែរ រដ្ឋបាលខេត្តកែប ក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះទាំង២៧នាក់ ដែលរងគ្រោះជាប់ក្នុងគំនរអគារដែលបាក់រលំ ហើយត្រូវបានជួយសង្រ្គោះចេញពីគំនរអគារ៕