Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច​តេជោ ​ហ៊ុន ​សែន ​ថ្លែងអំណរគុណ​ដល់ ​លោក ​វ៉ូ ​វី​នយ៉ី ​និង​លោកស្រី ​ហ៊ុន ​ចាន់​ថុល ​ដែល​បាន​ជួយ​ជា​ថវិកា ​ចំនួន៥ម៉ឺន​ដុល្លារ ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ

04-01-2020 20:58

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ លោក វ៉ូ វីនយ៉ី និងលោកស្រី ហ៊ុន ចាន់ថុល អគ្គនាយកក្រុមហ៊ុន Bes t America Cambodian Enterprise Co., LTD ដែលបានជួយជាថវិកា ចំនួន៥ម៉ឺនដុល្លារ ដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារ នៅខេត្តកែប។

សូមជំរាបថា គិតត្រឹមម៉ោង២០៖៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះបានជួយជនរងគ្រោះពីរនាក់បងប្អូន ចេញពីគំនរអគារបាក់រលំ, សរុបជនរងគ្រោះពេលនេះឡើងដល់២៩នាក់ ក្នុងនោះស្លាប់៧នាក់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។

រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ៕