(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៩នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន២៨នាក់ (ស្រី៣នាក់) និងប្រើប្រាស់៦ករណី ឃាត់ខ្លួន១១នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៨៧ករណី ដោយឃាត់មនុស្សចំនួន២០៤នាក់ (ស្រី១១នាក់)៕