(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ជានិច្ចជាកាលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិននៅគ្រប់បណ្តាកងឯកភាពទាំងអស់។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការ០១ខ្នង និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់នេះ ធ្វើឡើងតាមរយៈការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង និងការបង្កលក្ខណៈនានា សម្រួលការបំពេញការងារ ក៏ដូចជាការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់កងទ័ព។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតប្រឹងប្រែង របស់កងពលតូចអន្តរាគមន៍លេខ១៤ ដែលកន្លងទៅនេះ បានបំពេញភារកិច្ចការពារជាតិ មាតុភូមិ ក្នុងនាមជាកម្លាំងចល័ត អន្តរាគមន៍ឲ្យតាមបណ្តាទិសនៅសមរភូមិមុខ ទិសយោធភូមិភាគទី៥ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

លោកបានគូសបញ្ជាក់ទៀតថា លទ្ធផលនៃវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩នេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងការអនុវត្ត យ៉ាងសកម្មនូវការងារហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការ នៃការអភិវឌ្ឍ សមត្ថភាពរបស់យោធិន ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

លើសពីនេះ ក៏បានបង្ហាញឲ្យឃើញផងដែរ អំពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់កងពល ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សម្ដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងស្រុកក្រគរ ព្រមទាំងអគ្គិសនីកម្ពុជា ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលជានិច្ចជាកាល តែងបានឧបត្ថម្ភគាំទ្រដល់កងពល រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែង ចំពោះមុខនានា។

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២០នេះ លោក ហ៊ុន ម៉ាណែត ជូនពរឲ្យប្រជាពលរដ្ឋទទួលបាននូវសិរីសួស្តី សុភមង្គល និងជោគជ័យថ្មីៗ សម្រាប់ប្រជាជនកម្ពុជា និងសូមអរគុណសន្តិភាព ក្នងរយៈកាលជាង២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។

អំណោយផល នៃសន្តិភាព បាននិងកំពុងផ្តល់ឲ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារញាតិមិត្តក្នុងឱកាសបុណ្យតូចធំទាំងអស់ក្នុងមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕

បាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិននៅគ្រប់បណ្តាកងឯកភាពទាំងអស់។