(កែប)៖ នៅវេលាម៉ោងប្រមាណ១៤៖៣០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយសង្គ្រោះចេញពីគំនរអគារ ក្រោយដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ និងបានជួយជនរងគ្រោះ ២នាក់ប្តីប្រពន្ធចេញពីគំនរអគារ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ជនរងគ្រោះ ២៧នាក់ត្រូវបានរកឃើញ ដោយមានស្លាប់ និងរបួសមួយចំនួន ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៦ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ៕