(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួនជាង៦២ម៉ឺនតោន ថយចុះចំនួន៦,១១៩តោន ស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,២២៥តោន។

អង្កររបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារប្រមាណ៦០ប្រទេសលើពិភពលោក។ នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកឈ្មោះប្រទេស និងក្រុមហ៊ុនទាំង១០ ដែលទិញ និងនាំចេញអង្ករពីកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៩។

ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនបំផុតទាំង១០៖

 ១៖ ប្រទេសចិន មានបរិមាណ២៤៨,១០៥តោន

២៖ ប្រទេសបារាំង មានបរិមាណ៨១,៩០៥តោន (លំដាប់ទី១នៅអឺរ៉ុប)
៣៖ ប្រទេសហ្គាបុង មានបរិមាណ ៣៦,៦៦៣តោន
៤៖ ប្រទេសម៉ាឡេស៊ី មានបរិមាណ ៣៦,៣៩៧តោន (លំដាប់ទី១នៅអាស៊ាន)
៥៖ ប្រទេសអូស្ត្រាលី មានបរិមាណ២៣.៧៥០តោន
៦៖ ប្រទេសហូឡង់ មានបរិមាណ ២១,៣៩០តោន
៧៖ ប្រទេសប៊្រុយណេ មានបរិមាណ១៩,៣៩៩តោន
៨៖ ប្រទេសអង់គ្លេស មានបរិមាណ ១៤,៨៣៦តោន
៩៖ ប្រទេស អេស្ប៉ាញ មានបរិមាណ ១៣,៨៧១តោន
១០៖ ប្រទេសប៊ែលហ្ស៊ិក មានបរិមាណ ១២,៨៧៦តោន។

ដោយឡែកសម្រាប់ក្រុមហ៊ុនទាំង១០ ដែលនាំចេញអង្ករពីកម្ពុជាច្រើនជាងគេវិញរួមមាន៖

១៖ ក្រុមហ៊ុនបៃតងរបស់ឧកញ៉ា ភូ ពុយ មានចំនួន ៧២,៣២១តោន ស្មើនឹងចំនួន ១១.៦៦%នៃការនាំចេញទាំងអស់។
២៖ ក្រុមហ៊ុន CITY RICE មានចំនួន ៥៦,៦៩១តោន ស្មើនឹង៩.១៤%។
៣៖ ក្រុមហ៊ុន AMRU RICE របស់ឧកញ៉ា សុង សារ៉ន មាន ៤៩,៦៥៩តោន ស្មើនឹង៨.០១%
៤៖ ក្រុមហ៊ុន KHMER FOODS របស់ឧកញ៉ា គឹម សាវុធ មានចំនួន ៤២,៦៣២តោន ស្មើ៦.៨៧%
៥៖ ក្រុមហ៊ុន APSARA RICE មានចំនួន ៤២,១១២តោន ស្មើ៦.៧៩%
៦៖ ក្រុមហ៊ុន PRIMALIS CORPERATION មានចំនួន ៣៤,៩៥៦តោន ស្មើ៥.៦៤%
៧៖ ក្រុមហ៊ុន INTERNATIONAL RICE មានចំនួន ៣១,៧៨០តោន ស្មើ៥.១២%
៨៖ ក្រុមហ៊ុន GOLDEN DAUN KEO RICE មានចំនួន ៣១,៤២២តោន ស្មើ៥.០៧%
៩៖ ក្រុមហ៊ុន GOLDEN RICE មានចំនួន ២៩,២៥៧តោន ស្មើ៤.៧២%
១០៖ ក្រុមហ៊ុន GOLDEN STAR RICE មានចំនួន ១៨,៩១២តោន ស្មើ៣.០៥%

សូមជម្រាបថា បរិមាណអង្ករដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗទាំង១០ មានចំនួនសរុបរហូតដល់៤០៩,៧៤២តោន ស្មើនឹង៦៦% នៅពេលដែលក្រុមហ៊ុន៧៩ដទៃទៀត នាំចេញបានតែ២១០,៣៦៤ តោន ស្មើនឹង៣៤%ប៉ុណ្ណោះ៕