(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន ដារា បានឱ្យដឹងថា អគារដែលបាក់រលំនេះ បានកើតពេលកម្មករកំពុងចាក់ប្លង់សេអគារនៅជាន់ទី៧។
លោកស្នងការបានឱ្យដឹងទៀតថា មានកម្មករប្រមាណ២០-៣០នាក់ បានស្ថិតនៅក្នុងអគារពេលបាក់រលំនោះ។ ក្នុងនោះរួមទាំងអ្នកម៉ៅការសំណង់ផងដែរ។
ក្រៅពីការបញ្ជាឱ្យកងកម្លាំងបើកប្រតិបត្តិការដោយយកចិត្តទុកដាក់ខ្ពស់លើការជួយសង្គ្រោះជីវិតជនរងគ្រោះហើយនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់បទបញ្ជាកម្លាំងនគរបាលខេត្តកែប ឱ្យតាមរកម្ចាស់សំណង់ អ្នកម៉ៅការ និងជាងសំណង់ផងដែរ។
សូមបញ្ជាក់ថា អគារ ដែលបានបាក់រលំ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ អគារនេះសាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ៕