(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៨៤នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៩ករណី ឃាត់ខ្លួន៧៤នាក់ (ស្រី១នាក់) និងប្រើប្រាស់៨ករណី ឃាត់ខ្លួន១០នាក់ (ស្រី០នាក់)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៦៧ករណី ដោយឃាត់មនុស្សចំនួន១៦៥នាក់ (ស្រី៨នាក់) (ជនបរទេស០នាក់ )៕