(កែប)៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងខេត្តកែប ដែលទទួលបន្ទុកផ្នែកពន្លត់អគ្គិសភ័យ បានអះអាងថា មានមនុស្សប្រមាណជា២០-៣០នាក់ បានជាប់នៅក្រោមអគារដែលបានបាក់រលំនៅក្នុងខេត្តកែប នៅល្ងាចថ្ងៃនេះ។
មន្ត្រីនគរបាលរូបនេះ បានអះអាងថា មនុស្សប្រមាណ៥នាក់ បានយកចេញពីក្រោមគំនរអគារហើយ ក្រោយពេលរលំភ្លាមៗនោះ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។
អគារនេះ ត្រូវបានគេអះអាងថា សាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ៕