(ភ្នំពេញ)៖ ភ្លាមៗក្រោយពីការកើតហេតុបាក់រលំអគារនៅក្នុងខេត្តកែប លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជិះឧទ្ធម្ភាគចក្រចុះទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែងមានកម្ពស់ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងគ្រោះនៅក្រោមគំនរអគារនោះនៅឡើយទេ៕