(ភ្នំពេញ)៖ រាត្រីឆ្លងឆ្នាំចប់ភ្លាម អ្នកឈ្នះរង្វាន់ទាំងតូចទាំងធំពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា បានទំនាក់ទំនងមកប្តូររង្វាន់ជាមួយក្រុមហ៊ុនញាប់ ដូចម៉ាស៊ីនដេរ ហើយក្នុងចំណោមរង្វាន់ទាំងអស់នោះ គឺមានរង្វាន់ធំជាងគេបំផុតមួយ ដែលអតិថិជនភាគច្រើនប្រាថ្នាចង់បាន គឺ រង្វាន់រថយន្តទំនើបអាឡឺម៉ង់ម៉ាក Porsche Macan 2020 ដែលអ្នកឈ្នះរង្វាន់នេះដំបូងគេបំផុត បានបង្ហាញមុខហើយ គឺអតិថិជនស្នាក់នៅក្នុងសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ណុយ សុខណេម អាយុ២៦ឆ្នាំ ដើមកំណើតមកពីកំពង់ឆ្នាំងបានផ្លាស់ទីមកស្នាក់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ធនិងកូនតូចមួយដោយសព្វថ្ងៃបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់មួយកន្លែងហើយនៅយប់ថ្ងៃឆ្លងឆ្នាំសកល បានតេមកភ្នាក់ងារទទួលបើករង្វាន់ក្រុមហ៊ុនស្រាបៀរកម្ពុជាទាំងយប់តែម្តង តាមរយៈលេខ៖ 067 902 902 ដើម្បីធ្វើការណាត់ជួបប្តូររង្វាន់ឡានទំនើបខាងលើ ហើយក្រុមការងារបានទំនាក់ទំនងទៅវិញនៅព្រឹកបន្ទាប់តែម្តង។
លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ថា «នាងខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ នៅពេលដែលទទួលបានដំណឹងដ៏គួររំភើបមួយនេះ ព្រោះយើងបានទន្ទឹងរង់ចាំមើលថានរណាដែលជាអ្នកឈ្នះរង្វាន់ធំជាងគេបំផុតនេះមុនគេបង្អស់ នៅកម្ពុជា តាំងពីថ្ងៃដែលរង្វាន់រថយន្តទំនើបអាឡឺម៉ង់ម៉ាក Porsche 2020 ទាំង១២គ្រឿងនេះ បានបញ្ចេញនៅលើទីផ្សារស្របពេលដែលយើងបានសម្ពោធរូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជាម្លេះ»។
លោកស្រីក៏បានចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ដំបូងបំផុតខាងលើនេះផងដែរ ហើយពេលនេះក្រុមហ៊ុនក៏បានទទួលក្រវិលកំប៉ុង និងរៀបចំឯកសារ ដើម្បីប្តូររង្វាន់ជូនទៅដល់អតិថិជនខាងលើ លោក ណុយ សុខណេម រួចរាល់ហើយដែរ នៅឡើយរង់ចាំតែពិធីប្រគល់រង្វាន់ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះតែប៉ុណ្ណោះ៕
ពិសាដោយការទទួលខុសត្រូវ!