(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាចំនួន ៧៧គ្រួសារ ក្នុងនោះសង្កាត់កាកាបទី១ ចំនួន ៣៧គ្រួសារ និងសង្កាត់កាកាបទី២ ចំនួន ៤០គ្រួសារ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីចែកអំណោយនេះបានប្រព្រឹត្តទៅ នៅក្នុងវត្តតាំងកសាងក្រោមការដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ អមដំណើរលោក ឧកញ៉ា នី សម្បត្តិ លោកស្រី ជាអភិបាលរងខណ្ឌ លោកស្រី អ៊ឹម ថាវី អនុប្រធានកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ព្រះចៅអធិការវត្តតាំងកសាង ព្រមទាំងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ ជាច្រើនកុះករផងដែរ។
អំណោយដែលចែកជូននៅពេលនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មានទឹកត្រីយួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារ។
លោក ហែម ដារិទ្ធិ បានពាំនាំការសួរសុខទុក្ខសេក្តីនឹករលឹកពីសំណាក់លោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
ក្នុងឱកាសនេះដែរលោង ហែម ដារិទ្ធិ បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលតែងតែចូលរួមឧបត្ថម្ភ តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ៕