Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់មុខតំណែងអធិការនគរបាលក្រុងព្រះសីហនុ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដាក់បទបញ្ជាបន្ថែមពង្រឹងសន្តិសុខ និងបន្តបង្ក្រាបបទល្មើស

03-01-2020 12:19

(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំធ្វើពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរមុខតំណែងអធិការនគរបាលក្រុងព្រះសីហនុថ្មី ដោយលោកវរសេនីយ៍ទោ តី វិសាល ជំនួសលោកវរសេនីយ៍ឯក ភុល ភស្តា ដែលត្រូវមកទទួលតំណែងថ្មី នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានកោតសរសើរដល់អតីតអធិការនគរបាលក្រុងព្រះសីហនុ លោក ភុល ភស្តា ដែលបានខិតខំបំពេញការងារកន្លងមក ដោយឆ្លងកាត់ការលំបាកយ៉ាងច្រើន លើការងារដឹកនាំកម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឲ្យអធិការនគរបាលថ្មី ដែលទើបទទួលការតែងតាំង ខិតខំអនុវត្តន៍ការងារឲ្យបានល្អផងដែរ ជាពិសេសបម្រើ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ តី វិសាល អតីតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០១៣ ពោលក្រោយការបោះឆ្នោត មន្រ្តីនគរបាលរូបនេះ ធ្លាប់រងការវាយដោយដុំថ្ម ពីសំណាក់អតីតក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅមាត់ទន្លេ បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកក្បាលផងដែរ៕