(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ដោយបើករថយន្ដបុកទ្រូងផ្លូវបណ្តាលឱ្យក្រឡាប់ហើយឆេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៩-១៨០ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ករណីនេះបានបណ្តាលឲ្យអ្នកបើករថយន្តស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាក LEXUS LX470 ពាក់ផ្លាកលេខភ្នំពេញ 2N-3111 បើកបរដោឈ្មោះ នាក់ ចយ អាយុ៥៣ឆ្នាំ មានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ បានបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្ត ឆាបឆេះជាអគ្គិភយ័បណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់ នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជួយពពន្លត់អគ្គីភ័យរលត់ទាំងស្រុង ហើយក៏ប្រគល់សពជូនក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំណែកវត្ថុតាង រថយន្តមួយគ្រឿងខូចខាតស្ទើរទាំងស្រុង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕