Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញសពសិស្សសាលា២នាក់ ដែលលង់ទឹកម្សិលមិញ នៅចំណុចកន្លែងកំសាន្ត «កោះស្នា» ស្រុកត្បូងឃ្មុំ

02-01-2020 17:46

(ត្បូងឃ្មុំ)៖ ក្មេងស្រីរងគ្រោះ២នាក់ ដែលបានលង់ទឹក ក្នុងចំណោម៥នាក់ នៅណុចកន្លែងកំសាន្ត «កោះស្នា» ចំងាយពីមាត់ច្រាំងទន្លេ១០០ម៉ែត្រ កន្លែងខ្សាច់ដុះទន្លេមេគង្គ ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១៤៖១៥ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ត្រូវបានសមត្ថកិច្ចរកឃើញសាកសពហើយ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នាថ្ងៃទី០១ ខែមករា ម្សិលមិញ មានក្រុមកូនក្មេងតូចៗ ជាសិស្សសាលាបឋមសិក្សាពាមជីលាំង បាននាំគ្នាដើរឆ្លងទៅចុះលេងទឹក ក៏លង់ចំនួន០៥នាក់ រួមមានទី១៖ បួក ស្រីមួយ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត), ទី២៖ ពេជ្រ ម៉ូលីកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត), ទី៣៖ គង់ ថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង (រកឃើញ ប៉ុន្តែបានស្លាប់ទៅហើយម្សិលមិញ, ទី៤៖ បូណា ជីជីង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល រកឃើញថ្ងៃនេះ បានស្លាប់ និងទី៥៖ លាង តុន្នា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង រកឃើញថ្ងៃនេះ បានស្លាប់។

ក្រោយធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕