(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជ ស្វាយរៀងកម្ពុជា យកឈ្នះក្រុមបាល់ទាត់ MUST CPK របស់ម៉ាកាវក្នុងលទ្ធផល៥ទល់នឹង២ ក្នុងកម្មវិធីប្រកួតមិត្តភាពអន្ដរជាតិរវាងម៉ាកាវ និងកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន Prestige Homes និងក្រុមហ៊ុន Urban Village។

ការប្រកួតបាល់ទាត់នេះ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររាប់រយនាក់បង្ហាញអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង។ ថ្ងៃប្រកួតនោះក៏មានសកម្មភាពសប្បាយៗជាច្រើន និងការសម្តែងផ្ទាល់ពីតារាចម្រៀងដ៏ល្បីនៅកម្ពុជារួមមាន៖ កញ្ញា សន្យា, លោក នីកូ និងលោក G Devith ផងដែរ។

ក្នុងការប្រគំតន្រ្តីនេះក៏មានការចូលរួមទស្សនាពី សំណាក់អ្នកគាំទ្រយ៉ាងច្រើនផងដែរ។ បន្ថែមពីនោះក៏មានការរៀបចំ សន្និសីទសារព័ត៌មានរវាងក្រុមបាល់ទាត់ទាំង២ផងដែរ។

ក្នុងកម្មវិធីថ្ងៃនេះក៏មានការចូលរួមពីលោក Ben Li និងអ្នកស្រី Catherine Chan នាយកប្រតិបត្តិក្រុមហ៊ុន Urban Village, លោកបណ្ឌិត Raymond Choi ប្រធានក្រុមហ៊ុន Prestige Homes Cambodia និងគណៈគ្រប់គ្រងថ្នាក់ដឹកនាំដទៃទៀត៕