(ភ្នំពេញ)៖ ទឹកឃ្មុំនៅតែជាផលិតផលដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ធ្វើជាគ្រឿងផ្សំម្ហូប និងធ្វើជាឱសថព្យាបាលជំងឺជាច្រើនមុខ និងអាចធ្វើជាគ្រឿង សម្អាងថែរក្សាសុខភាព និងសម្រស់ដ៏មានប្រយោជន៍ថែមទៀតផង ការជ្រើសរើសទឹកឃ្មុំសុទ្ធហាក់មិនមានភាពងាយស្រួលព្រោះអ្នកទិញពិបាកទុកចិត្តចំពោះអ្នក ផលិតឬអ្នកលក់ ដោយទឹកឃ្មុំក្នុងស្រុកត្រូវបានផ្ដល់ តម្លៃខ្ពស់បំផុត បើធៀបនឹងផលិតផលនាំចូល ហើយរឹតតែល្អទៅទៀតទឹកឃ្មុំអាចជួយទៅដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍បានមួយផ្នែកធំក្នុងការរកចំណូលបន្ថែមសម្រាប់គ្រួសារផងដែរ។
ជាក់ស្ដែងទឹកឃ្មុំសង្គ្រោះសត្វព្រៃ ឬ Honey Save Wildlife គឺជាទឹកឃ្មុំធម្មជាតិដែលផលិតចេញពីសហគមន៍ចិញ្ចឹមឃ្មុំ នៅក្នុងតំបន់មូលដ្ឋានដែនភាគឦសាននៃប្រទេស កម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍សហគមន៍ចិញ្ចឹមឃ្មុំរបស់អង្គការសង្រ្គោះសត្វព្រៃ (Save Cambodia’s Wildlife)។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃ បច្ចុប្បន្នកំពុងស្ថិតក្នុងជម្រើស ដំបូងរបស់អ្នកប្រើប្រាស់ ពោលគឺកំពុងមានសន្ទុះទីផ្សារខ្លាំង។ ខាងក្រោមនេះជាហេតុផលចំនួន៦ ដែលលោកអ្នកគួរជ្រើសយកទឹកឃ្មុំសង្គ្រោះសត្វព្រៃ៖
* ទី១៖ ផលិតផលធម្មជាតិពិត សុទ្ធ១០០ភាគរយ៖ ទឹកឃ្មុំសង្គ្រោះសត្វព្រៃជាទឹកឃ្មុំសុទ្ធមានគុណភាពខ្ពស់។ ទឹកឃ្មុំសង្គ្រោះសត្វព្រៃដែលមានការចិញ្ចឹម និងអនុវត្ត ស្របតាមស្តង់ដារបទដ្ឋានអនាម័យត្រឹមត្រូវ ព្រោះប្រជាកសិករដែលចិញ្ចឹមឃ្មុំត្រូវគោរពអនុវត្តតាមបច្ចេកទេស ដែលដាក់ចេញដោយអង្គការសង្គ្រោះសត្វព្រៃ បានបណ្ដុះបណ្ដាល និងកំណត់។
* ទី២៖ តម្លៃសមរម្យ៖ ទឹកឃ្មុំសង្គ្រោះសត្វព្រៃមានតម្លៃសមរម្យដែលអាចទទួលយកបានបើធៀបនឹងផលិតផលដទៃដែលកំពុងចរាចរដាក់លក់លើទីផ្សារបច្ចុប្បន្ន និងមានបែងចែកតាមបរិមាណដូចជា៖ ១០០ml- ២.៥០ដុល្លារ, ២០០ml - ៥ដុល្លារ, ៥០០ml - ១២.៥០ដុល្លារ
* ទី៣៖ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាកសិករក្នុងសហគមន៍៖ យោងតាមរបាយការណ៍ និងការសិក្សាពីអង្គការសង្រ្គោះសត្វព្រៃកម្ពុជា បានបង្ហាញថា ប្រជាជននៅ សហគមន៍ចិញ្ចឹមឃ្មុំ ជាអ្នកប្រកបរបរកសិកម្មផ្សេងៗ ហើយការបង្កើតសហគមន៍ចិញ្ចឹមឃ្មុំបានជួយបង្កើនជម្រើសមុខរបរបន្ថែមជូនប្រជាកសិករ ដែលពួកគាត់មានតួនាទី ផលិតទឹកឃ្មុំដែលមានគុណភាព ឯអង្គការសង្គ្រោះសត្វព្រៃដើរតួនាទីធានាជំរុញ និងបង្កើតទីផ្សារដល់សហគមន៍ក្នុងគោលបំណងសំខាន់គឺដើម្បីកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៀតនោះប្រជាកសិករក៏ទទួលបាននូវចំណេះដឹងពីរបៀបចិញ្ចឹមឃ្មុំ និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងស្តង់ដារអនាម័យផងដែរ។ ដូចនេះការទិញទឹកឃ្មុំ សង្គ្រោះសត្វព្រៃគឺចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាកសិករជាច្រើនគ្រួសារ។
* ទី៤៖ ជួយគាំទ្រផលិតផលក្នុងស្រុក៖ ទឹកឃ្មុំសង្គ្រោះសត្វព្រៃជាទឹកឃ្មុំធម្មជាតិសុទ្ធ១០០ភាគរយ ផលិតក្នុងស្រុកខ្មែរពិតប្រាកដ។ ការទិញទឹកឃ្មុំនេះប្រៀបដូចជា ការចូលរួមចំណែកគាំទ្រផលិតផលក្នុងស្រុកផងដែរ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុក ធានាបានសុវត្ថិភាពក្នុងការរស់នៅ ហើយអាចធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានលទ្ធភាពខ្ពស់ក្នុងការទទួលបានការអប់រំ និងមិនបោះបង់ចោលការសិក្សាធ្វើចំណាកស្រុក។
* ទី៥៖ រួមចំណែកសំខាន់ក្នុងការការពារបរិស្ថាន៖ យើងបានដឹងហើយថាការចិញ្ចឹមឃ្មុំ បានជួយបង្កើនជម្រើសមុខរបរបន្ថែមជូនប្រជាកសិករ ផ្តល់ឲ្យពួកគាត់នូវ ចំណេះដឹង ពីរបៀបនៃការចិញ្ចឹមឃ្មុំ ហើយក៏បានចូលរួមក្នុងការការពារបរិស្ថានផងដែរ គឺរួមចំណែកកាត់បន្ថយការបរបាញ់សត្វ និងការកាប់បំផ្លាញព្រៃឈើ ដោយសារតែប្រជាកសិករ មានប្រភពចំណូនបន្ថែមក្រៅពីមុខរបរបច្ចុប្បន្ន។ ប្រជាកសិករក្នុងសហគមន៍ចិញ្ចឹមឃ្មុំ បានលើកឡើងថា បន្ទាប់ពីសហគមន៍របស់ពួកគាត់ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំពីអង្គការសង្គ្រោះសត្វព្រៃ ពួកគាត់មានលទ្ធភាពបង្កើនមុខរបរបន្ថែមពីការធ្វើស្រែចំការសកម្មភាពបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ក៏បានកាត់បន្ថយ ហើយលើសពីនេះ គឺពួកគាត់អាចទទួលបានជីវភាពប្រសើរជាងមុខច្រើនពីរបរមួយនេះផងដែរ។
* ទី៦៖ កំពុងមានសន្ទុះទីផ្សារ៖ តាមការលើកឡើងពីលោក ស៊ន ឌីប៉ង់ នាយកប្រតិបត្តិទីផ្សាររបស់អង្គការសង្គ្រោះសត្វព្រៃ បានឱ្យដឹងថាទឹកឃ្មុំសង្គ្រោះសត្វព្រៃកំពុងកាន់ ចំណែកទីផ្សារបានយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះមានតំណាងចែកចាយប្រមាណជាង ៥០០ទីតាំងហើយនៅទូទាំងប្រទេស។ លើសពីនេះ អង្គការសង្គ្រោះសត្វព្រៃក៏មានយុទ្ធសាស្រ្តពង្រីកទីផ្សារ ដោយចង់ស្វែងរកតំណាងចែកចាយបន្ថែមទៀតឲ្យបានច្រើនទាំងតាម ម៉ាត ផ្សារទំនើប ហាងបន្លែធម្មជាតិ ភោជនីយដ្ឋាន សណ្ឋាគារ និងប្រពន្ធ័ចែកចែកចាយផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងចិញ្ចឹមឃ្មុំរបស់អង្គការសង្គ្រោះសត្វព្រៃ បានចាប់ផ្តើមសាកល្បងក្នុងខែមករា ឆ្នាំ២០១៨ ក្នុងខេត្តក្រចេះ ដោយសារមើលឃើញពីសក្តានុពល ព្រៃឈើក្នុងខេត្តមួយនេះចំពោះរបរចិញ្ចឹមសត្វឃ្មុំ។ ដំបូងគម្រោងមួយនេះធ្វើឡើង៤ក្រុម ក្នុងមួយក្រុមមាន ១៥គ្រួសារ តែមកទល់ពេលនេះប្រជាកសិករក្នុងសហគមន៍ ចិញ្ចឹមឃ្មុំ របស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជាបានកើនឡើងដល់ ១៩០គ្រួសារហើយក្រោមជំនួយឧបត្តម្ភពី Johanniter International Assistance។
ជាទិសដៅអង្គការនឹងធ្វើការពង្រីកសកម្មភាព និងសហគមន៍ចិញ្ចឹមឃ្មុំនេះទៅកាន់ខេត្តផ្សេងៗទៀត ដែលមានអំណោយផលដល់ការចិញ្ចឹមឃ្មុំ ក៏អាចបង្កើនកិច្ចគាំពារព្រៃឈើ និងសត្វព្រៃដូចគ្នា៕ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់៖ លេខទូរស័ព្ទ៖ ០៨១ ៩៤៤ ៧៧៧ / ០៣១ ៣៣៣៣ ០៣១ Facebook Page៖ https://www.facebook.com/SaveCambodiasWildlife/ https://www.youtube.com/watch?v=xIQ46kMghbA&list=PLF-jGenRIADiVC7pJRR62iAMSFVe-5RoE&index=3&t=0s