(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីជូនដំណឹងដដែលនេះ មូលហេតុនៃការហាមរបស់រដ្ឋបាលខេត្តកោះកុង ដោយសារខេត្តនេះនឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅខេត្តជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៖