(បាត់ដំបង)៖ ទីបំផុតសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនឃាតក ត្រូវជាប្អូនថ្លៃជនរងគ្រោះ ពាក់ព័ន្ធស្នេហាត្រីកោណ ក្រោយស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយអំពើឃាតកម្ម នៅក្រុងបាត់ដំបង។
ការចាប់ខ្លួននេះបានឃាត់ខ្លួនជនដៃដល់បាន បន្ទាប់ពីកើតហេតុហើយនៅម៉ោង១៥ទៅ១៦:០០នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២១៩ មានករណីរំលោភសេពសន្ថវ: រួចសម្លាប់នៅចំណុចវាលស្រែ (ក្រោយផ្សារភូពុយ) ស្ថិតនៅក្រុមទី០៧ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង.ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង ការងនគរបាលខេត្តទទួលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនបានវាយដោយដៃ និងយកខ្សែអង្រឹងរឹតកជនរងគ្រោះឈ្មោះហង់ ហ៊ន ភេទស្រី អាយុ៣៧ឆ្នាំរស់នៅភូមិ-ឃុំរកាស្រុកសង្កែ (ស្លាប់អាក្រាតកាយ)។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា មុនពេលកើតហេតុក្នុងអំឡុងជាង៣ខែមុន ជនរងគ្រោះជាស្រ្តីមេម៉ាយមានទ្រព្យលុយនិងគ្រឿងអលង្កាមួយចំនួន។
ដោយឃើញប្អូនស្រីបង្កើតនិងប្តីជាជនដៃដល់ក្រលំបាក ក៏បានហៅប្អូនទាំង២នាក់ឲ្យមកនៅជាមួយ ក្រោយមកជនរងគ្រោះជាបងស្រីថ្លៃនិងប្អូនលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាជាបន្តបន្ទាប់។ លុះដល់កើតហេតុជនរងគ្រោះជាបងថ្លៃស្រីបានបបួលប្អូនថ្លៃប្រុសរត់តាមគ្នាដោយជិះម៉ូតូតាមផ្លូវម្តុំចំណុចកើត។
ជនដៃដល់បានឆ្លើយទៀតថា គេមិនព្រមទៅជាមួយទេដោយអាណិតប្រពន្ធមិនរត់ចោលគ្នា ពួកគេបានឈ្លោះកែកគ្នាផងរំពេចនោះជនដៃដល់បានក្រឡេកឃើញខ្សែអង្រឹងនៅជិតនោះក៏កើត នឹកឃើញចង់បានទ្រព្យសម្បត្តិរបស់ជនរងគ្រោះក៏យកខ្សែរិតកជនរងគ្រោះស្លាប់តែម្តងរួចជិះម៉ូតូ គេចខ្លួនបាត់។
លោក ជេត វណ្ណនី បានបញ្ជាក់ថា ក្រោយកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នគរបាលបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងគ្រូពេទ្យ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពរួច យើងបានសហការកម្លាំងនគរបាលក្រុងបាត់ដំបង និងកម្លាំងនគរបាល ស្រុកសង្កែ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ន ដាមូ អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ធ្វើការសាកសួរ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅជិតផ្លូវបេតុង ក្រោយផ្សារពូពុយ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីមនុស្សស្លាប់ មួយកើតឡើង។
បើតាមសមត្ថកិច្ច បានប្រាប់មកអង្គភាពព័ត៌មានឲ្យដឹងថា សពស្រ្តីរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលចាប់ពី២៥ឆ្នាំ រហូតដល់៣៥ឆ្នាំ សាកសពមានភិនភាគសក់វែងពណ៌ខ្មៅ, ពាក់ខ្សែចង្កេះ, ពាក់ជញ្ជៀនដាំត្បូងម្រាមដៃនាងខាងស្ដាំ និងកុដម្រាមដៃមេខាងឆ្វេង៕