(ភ្នំពេញ)៖ អ្នកជំនាញផ្នែកជួញដូររូបិយប័ណ្ណបរទេស របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីងឃែភីថល មកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចែករំលែកចំណេះដឹង អំពីការវិនិយោគទៅកាន់សិក្ខាកាមក្រោមប្រធានបទស្ដីពី « ការបង្កើនប្រាក់ចំណូលទ្វេដង ឆ្នាំ២០២០»។
កម្មវិធីនេះក៏មានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងអ្នកជំនាញជាច្រើនរូបផងដែរ។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពរបស់វិនិយោគិន គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនោះទាមទារឱ្យមានវិន័យ ក្នុងការគ្រប់គ្រងអារម្មណ៍ និងចំណេះដឹងអំពីបច្ចេកទេស ដើម្បីទទួលបានភាពជោគជ័យ។
លោក Naoto Arase ប្រធានផ្នែក Fintech ដែលមានបទពិសោធន៍ប្រមាណជាង៤០ឆ្នាំបាន បង្ហាញពីបទពិសោធន៍ថា «ជាការសំខាន់ណាស់ដែលត្រូវអនុវត្ត តាមច្បាប់របស់គណៈកម្មការមូលបត្រកម្ពុជា ប៉ុន្តែវិនិយោគិនចាំបាច់ ត្រូវអនុវត្តតាមវិធាននៃការជួញដូរ ដើម្បីទទួលបានជោគជ័យ»។
លោក Naoto Arase បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការអនុវត្តនូវការគ្រប់គ្រងហានិភ័យ ដូច្នេះវិនិយោគិនអាចការពារប្រាក់របស់ពួកគេបាន ហើយសូមលើកទឹកចិត្តឱ្យអ្នកចូលរួម បន្តការសិក្សាពីការជួញដូរនេះពី អ្នកជំនាញដែលទទួលបានការជោគជ័យ។
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង បានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសិក្ខាសាលា តាមបណ្តាខេត្តផ្សេងៗ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីការជួញដូរឧបករណ៍និស្សន្ទ។ វិនិយោគិនកាន់តែច្រើនបាននិងកំពុងទៅការិយាល័យរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ដើម្បីចូលរួមកម្មវិធី Forex Trading Master class ដោយប្រើការអនុវត្តល្អបំផុត និងឧបករណ៍ថ្មីៗនៅក្នុងបច្ចេកវិទ្យាហិរញ្ញវ៕