Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ដេប៉ូនៅខេត្ដសៀមរាប គ្រោងចែកចាយតែមួយឆ្នាំ ដល់ឃើញក្បឿង ជីប ម៉ុង ល្អ ក៏សម្រេចចែកចាយបន្ត

31-12-2019 14:31

(សៀមរាប)៖ ដេប៉ូចែកចាយក្បឿង ជីប ម៉ុង ផ្ដាច់មុខក្នុងខេត្តសៀមរាប ដេប៉ូ ម៉ា គិមឈី បានប្ដូរគម្រោង ដោយនៅបន្តចែកចាយ ក្បឿង ជីប ម៉ុង តទៀត ដោយសារសង្កេតឃើញថា ក្បឿងនេះមានគុណភាពខ្ពស់។

អ្នកស្រី សន ស្រីទូច ម្ចាស់ដេប៉ូ ម៉ា គិមឈី និយាយថា «ក្បឿង ជីប ម៉ុង មានពន្លឺភ្លឺ ប្រើប្រាស់មួយឆ្នាំហើយ ក៏នៅរក្សាថ្នាំវានៅដដែល ហើយមិនកាន់ស្លែទេ, ទឹកថ្នាំ គឺល្អជាងគេ។ ចំណែកទម្ងន់ដូចក្បឿងដទៃដែរ ប៉ុន្តែមិនសូវបែកដូចក្បឿងដទៃទេ ពេលដឹកជញ្ជូនម្ដងៗ ហើយក្បឿង ជីប ម៉ុង រឹងមាំល្អ»

ម្ចាស់ដេប៉ូដដែលបន្ថែមថា៖ «ខ្ញុំចង់ចាប់ដៃគូជាមួយ ជីប ម៉ុង តែមួយឆ្នាំទេ ប៉ុន្តែដោយសារមានបទពិសោធន៍ច្រើនដោយធ្លាប់លក់ក្បឿងនាំចូលពីប្រទេសថៃ ធ្វើឲ្យខ្ញុំអាចដឹងបានថា ក្បឿង ជីប ម៉ុង ល្អ ដូច្នេះក៏សម្រេចចិត្តចែកចាយក្បឿង ជីប ម៉ុង បន្តទៀត»