(ភ្នំពេញ)៖ ស្របពេលជាមួយការអភិវឌ្ឍអចលនទ្រព្យបែបវីឡាទោលប្រណីតៗ ក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាលក្រោយពីទទួលបានការចាប់ អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយផាសុកភាព និងឧត្តមភាព ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ជាមួយ នឹងបទពិសោធន៍ជិត១៥ឆ្នាំនៅកម្ពុជា បុរី ប៉េង ហួត បានសិក្សានឹងយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះបានបង្កើតឱ្យមានវីឡាទោលបែបភូមិគ្រឹះ ជាមួយ នឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯកតាមបែបអឺរ៉ុប និងស្របទៅនឹងវប្បធម៍របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និងសោភ័ណភាព។
ខាងក្រោមនេះជាលក្ខណៈពិសេសទាំង៤ នៃការរស់នៅក្នុងវីឡាទោលរបស់ បុរី ប៉េង ហួត៖
* ទី១៖ កិត្យានុភាព៖ វីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះដែលបានបង្ហាញពីកិត្យានុភាព និងឧត្តមភាព បែបទំនើបទាន់សម័យ។
* ទី២៖ ឯកជនភាព៖ វីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និងទំហំវីឡា ជាពិសេសមាន ភាពស្ងប់ស្ងាត់ល្អ។
* ទី៣៖ ផាសុកភាព៖ វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុង ដែលមានលក្ខណៈអំណោយផលក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗសាកសមសម្រាប់គ្រួសារ ដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹង គ្រឿងសង្ហារឹម ទំនើបទាន់សម័យក្នុងការប្រើប្រាស់ដែល ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។
* ទី៤៖ បរិស្ថាន និងលំហបៃតង៖ ការសាងសង់វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរឱ្យចង់រស់នៅ។
សូមបញ្ជាក់ផងដែរថា លោកអ្នកអាចស្វែងរកការវីឡាទោលដ៏ប្រណីតទាន់សម័យក្នុងបុរី ប៉េង ហួត គម្រោងហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ «អេកូខលឡិកសិន» (តំបន់បឹងស្នោ) គម្រោងដឹស្តាដាយមិន (តំបន់ទីក្រុងរណប ៦០ម៉ែត្រ) គម្រោងដឹស្តាមេរាហ្គាដិន (តំបន់ផ្លូវ៥០ម៉ែត្រ) និងគម្រោងដឹស្តាមុនីរ៉ាហ៍ (តំបន់ជ្រោយចង្វារ) ដែលសុទ្ធសឹងតែជាតំបន់ប្រមូលផ្តុំទៅដោយលំនៅដ្ឋានរស់នៅ និងលំនៅដ្ឋានពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងការរស់នៅផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕