(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០។
សូមជម្រាបថា ច្បាប់ថវិកាជាតិនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គ លើកទី៤ នីតិកាលទី៤៕