(ភ្នំពេញ)៖ យន្តហោះប្រភេទ Airbus A319 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិសិនជិន បាវអាន (លេខកូដ IATA: SZX) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
លោក ហើ ជា (HE Jie) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានឱ្យដឹងថា ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញនៃកម្ពុជា។ ស្លាកសញ្ញារបស់ក្រុមហ៊ុននេះ បានប្រើរូបប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប្រធានបទសំខាន់ ដើម្បីបង្ហាញវប្បធម៌កម្ពុជា ខណៈដែលនៅក្រោមប្រាសាទអង្គរ គឺមានពពក ដោយមានលក្ខណៈជាខ្មែរ ដែលជួយទ្រដល់រូបប្រាសាទ ដែលតំណាងឱ្យខេមបូឌាអ៊ែរវ៉េ ជាប្រេសិតរបស់ប្រទេស កម្ពុជាក្នុងលំហរអាកាស។
ក្នុងបរិបទ «យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រប្រទេសកម្ពុជា (២០១៩-២០២៣)» របស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ របស់ចិន ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្តេជ្ញាចិត្តជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងជួយអភិវឌ្ឍន៍សង្គមកម្ពុជា។ ទន្ទឹមនឹងនេះបង្ហាញពិភពលោក នូវសមិទ្ធិផល នៃកម្ពុជា និងជំរុញការប្រាស្រ័យទាក់ទង និងការបង្រួបបង្រួមរវាងកម្ពុជា និងពិភពលោក និងចូលរួមសហការយ៉ាងសកម្ម និងឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា ទីក្រុងសិនជិន គឺជាទីក្រុងមួយនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានដាក់បញ្ចូលទៅក្នុងជើងហោះហើររបស់ខ្លួន យ៉ាងឆាប់រហ័សបន្ទាប់ពីម៉ាកាវ ហ្វូចូវ និងវិនចូវ។ ទីក្រុងសិនជិនក៏ជាទីក្រុងដ៏សំខាន់មួយនៅក្នុងប្រទេសចិន អ្នកដំណើរដែលឆ្លងកាត់ ព្រលានយន្តហោះអន្តរជាតិ សិនជិន ប៉ាវអាន បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីព្រលានត្រូវបានធ្វើឱ្យក្លាយទៅជាមជ្ឈមណ្ឌលអាកាសចរណ៍អន្ដរជាតិចាប់តាំងពីឆ្នាំ២០១៦ ដោយសារការកើនឡើងនូវចំនួន អ្នកធ្វើដំណើរអន្ដរជាតិ ធ្វើឱ្យព្រលានយន្តហោះទទួលជើងហោះហើរពីក្រៅប្រទេសបានកើនឡើងដល់ ៥២គោលដៅ និងគោលដៅក្នុងស្រុកឈានដល់ជាង ១៣០ នៅប្រទេសចិន។
ជើងហោះហើរត្រង់ទៀងទាត់ របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងធ្វើឱ្យប្រសើរឡើងនូវការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន ហើយក៏ផ្តល់ជូន អ្នកដំណើរនូវជម្រើសធ្វើដំណើរ ដែលមានគុណភាពសេវាកម្មខ្ពស់ថែមទៀតផង។ ផ្អែកលើបញ្ហានេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងពង្រីកបន្ថែម និងកែលម្អ បណ្តាញផ្លូវហោះហើរ ហើយនឹងបើកជើងហោះហើរកាន់តែច្រើនពីកម្ពុជាទៅកាន់ទីក្រុងនានាក្នុងប្រទេសចិននាពេលអនាគត ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ស្វាគមន៍យ៉ាងកក់ក្តៅអ្នកដំណើរមកពីទីក្រុងសិនជិន និងទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន ក្នុងការមកទស្សនាប្រទេសកម្ពុជា និងទទួលយកនូវបទពិសោធន៍វប្បធម៌ខ្មែរជាមូយនឹងទេសភាពដ៏ផូរផង់នៃប្រសាទអង្គរ ។
នៅម៉ោង ៧៖១០ព្រឹកនាទីថ្ងៃទី ២៨ខែធ្នូ យន្តហោះបានវិលត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញយ៉ាងរលូន។ ការហោះហើរត្រង់ដំបូងពីភ្នំពេញ ទៅមកសិនជិនរបស់ខេមបូឌាអ៊ែរវ៉េ ត្រូវបានបញ្ចប់នៅចំណុចនេះ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េកំពុងបម្រើការហោះហើរក្នុងស្រុក និងអន្តរជាតិ ជាច្រើនដែលរួមមាន ទីក្រុងភ្នំពេញសៀមរាប ក្រុងព្រះសីហនុ បាងកក ម៉ាកាវ ហ្វូចូវ វិនចូវជាដើមហើយនឹងចាប់ផ្តើមដំណើរការផ្លូវថ្មីពីភ្នំពេញទៅឆឹងទូ (លេខកូដ IATA: CTU) នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
ក្នុងនាមជា «ស្លាបរបស់ប្រទេសកម្ពុជា» ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ យកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញជើងហោះហើររវាងរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលកណ្តាលរបស់គេដែលគ្របដណ្តប់ទាំងប្រទេសចិននិងអាស៊ាន និងតភ្ជាប់ភាគខាងជើងអាស៊ីខាងកើត អឺរ៉ុប និងអាមេរិកខាងជើង។ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជនកម្ពុជា និងប្រជាជនមកពីប្រទេសផ្សេងៗ និងកសាងស្ពានរវាងកម្ពុជា និងពិភពលោក
អាស័យដ្ឋានការិយាល័យលក់សំបុត្រក្នុងក្រុង៖ ជាន់ទីមួយ អាគា ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។
បញ្ជរលក់សំបុត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ បត់ស្តាំនៅសាលចាកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទូរសព្ទនៅកម្ពុជា(+855) 096 852 5555/ 076 752 5555/ 076 942 5555/ 096 752 5555 ការិយាល័យក្វាងចូវប្រទេសចិន:(+86) 020 3123 6246/ (+86) 020 8748 6589 ភ្នាក់ងារលក់សំបុត្រ និងភ្នាក់ងារទេសចរណ៍ក៏អាចទាក់ទងបានដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ គេហទំព័រ www.cambodia-airways.com Facebook: @CambodiaAirways៕