(កំពង់ឆ្នាំង)៖ ក្រុមអតីតសិស្សវិទ្យាល័យកំពង់ឆ្នាំងឆ្នាំសិក្សា១៩៩០ -១៩៩១ បានប្រារព្ធពិធីជួបជុំមិត្ត ដោយមានការអញ្ចើញចូលរួមពីសំណាក់អតីតលោកគ្រូ និងក្រុមអតីតសិស្ស ប្រមាណ១៤០នាក់ ក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។ គូរបញ្ចាក់ថា អស់រយៈពេល២៨ឆ្នាំមកហើយ ដែលអតីតសិស្សវិទ្យាល័យកំពង់ឆ្នាំង (វិទ្យល័យសុរាម្រិត) បានបែកគ្នា ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយក៍លើកទី១ផងដែរ ដែលក្រុមអតីតសិស្សបានផ្តួចផ្តើម អោយមានការជួបជុំគ្នានេះឡើង ។
លោក ហ៉ឹម គឹមស៉ីញ សព្វថ្ងៃមានមុខងារជានាយករងព័តមាន នៃទូរទស្សន៍ CNC និងជាតំណាងឲ្យក្រុមអតីតសិស្សវិទ្យាល័យកំពង់ឆ្នាំងឆ្នាំ១៩៩១ បានថ្លែងក្នុងពិធីនោះថា ការជួបជុំនេះ គឺបានបង្ហាញពីការំលឹកអនុស្សារីយ៍ពីអតីតកាលផង និងដើម្បីរឹតចំណងមិត្តភាពពួកយើងឡើងវិញផង ក្រោយបានបែកគ្នារយះពេល២៨ឆ្នាំផង ពិសេសជំនួបរវាងគ្រូនិងសិស្ស ហើយយើងក៍មានគម្រោងបង្កើតមូលលិធី ដើម្បីយកកញ្ចប់ថវិការមួយចំនួនសម្រាប់ជួយឧបត្ថម្ភ ដល់អតីតគ្រូនិងសិស្សមួយចំនួន ដែលកំពុងជួបបញ្ហាជីវភាពផងដែរ។
ចំណែកលោកគ្រូ អ៊ុង ស៉ឺន ជាអតីតគ្រូវិទ្យាល័យកំពង់ឆ្នាំង បានលើកឡើងថា វាកិត្តិយសណាស់សម្រាប់ថ្ងៃនេះ ដែលមានការជួបជុំគ្នារវាងអតីតគ្រូ និងអតីសិស្ស អ្វីដែលជាកិត្តិយសបំផុតគឺ ការឃើញពីគុណតម្លៃ របស់អតីតសិស្សទាំងអស់មានពន្លឺអនាគតល្អទាំងការងារ ទាំងកិត្តិយស ក្នុងសង្គម ដែលពួកគេបានខិតខំក្រេបជញ្ចក់ យកចំណេះវិជ្ជា ទៅអនុវត្តន៍ហើយបានទទួលផល ដូចដែលអតីតសិស្សទាំងអស់នេះបានមានសព្វថ្ងៃនេះ ។ ព្រោះថា បច្ចុប្បន្នក៍មានអតីតសិស្សចំនួនធំបានក្លាយខ្លួនជារាជការ បុគ្គលិកក្រុមហ៊ុន អ្នកជំនួញ ឬអ្នកខ្លះក៍បានក្លាយជាអ្នកដឹកនាំតាមស្ថាបន័ ក្រសួងមន្ទីររដ្ឋ ជាដើម .ល..។
នៅក្នុងពិធីជួបជុំអតីតសិស្សវិទ្យសល័យកំពង់ឆ្នាំងឆ្នា១៩៩១ ក៍មានការគោរពវិញ្ញាណខន្តអតីតលោកគ្រូអ្នក និងសិស្សរួមជំនាន់ ដែលបានទទួលមរណកាល ផងដែរ។ ក្រៅពីរៀបចំអាហារសាមគ្គីក៍មានពិធីផ្តល់ជូនវត្ថអនុស្សាវរីយ៍ ដល់អតីតលោកគ្រូអ្នកគ្រូចំនួន២៣រូប ពិធីចាប់ឆ្នោត និងរាំកម្សាន្តសប្បាយអធីកអធម ក្រោមបរិយាកាសរីករាយជាទីបំផុត៕