(កោះកុង)៖ រមណីយដ្ឋានទឹកធ្លាក់ឆាយក្រូច ជាតំបន់អេកូទេសចរណ៍មួយកន្លែងលាក់ខ្លួននៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បាននិងកំពុងរៀបចំខ្លួនយ៉ាងស្រស់បំព្រង ហើយត្រៀមបញ្ចេញសម្រស់ទាក់ភ្នែកទេសចរគ្រប់គ្នា ដែលឆ្លងកាត់ខេត្តនៅភាគនិរតីមួយនេះ។
នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឆាយក្រូច បានប្រកាសផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍របស់ខ្លួន ក្នុងនោះភ្ញៀវទេសចរអាចលេងកម្សាន្តនៅទឹកធ្លាក់ឆាយក្រូច ដើរទស្សនាព្រៃកោងកាង និងលេងកម្សាន្តនៅតាមឆ្នេរយាយសែនយ៉ាងសប្បាយរីករាយ។
លោក ស៊ូ សុផល បានថ្លែងឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឆាយក្រូច គឺមានការឆ្លុះបញ្ចាំងនូវការចូលរួមយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនជាដៃគូ និងមន្ទីរ-ស្ថាប័ន-អង្គភាពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងដើម្បីប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយភាពក្រីក្រ និងអភិរក្សតំបន់ធម្មជាតិផងដែរ។
លោកបានបន្ថែមថា ការបង្កើតសហគមន៍អេកូទេសចរណ៍នេះ ក៏មានការគាំទ្រពីលោកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕