(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០១៩ ឆ្លងឈានចូលឆ្នាំ២០២០ ដែលនឹងខិតជិតមកដល់នាពេលខ្លីខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំព្រឹត្តិការណ៍សប្បាយសប្បាយរីករាយជុំគ្នា ដោយមានការបង្ហោះគោម ទស្សនាការដុតកាំជ្រួចភ្លឺផ្លេក ចែងចាំងពាសពេញផ្ទៃមេឃ ជាចំណីភ្នែកដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា ជាពិសេសការប្រគុំតន្ត្រី រាំលេងសប្បាយជុំគ្នាទល់ភ្លឺផងដែរ។
កម្មវិធីនេះមានរយៈពេលមួយថ្ងៃ គឺចាប់ពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
ដើម្បីកុំឲ្យព្រឹត្តិការណ៍ដ៏ពិសេសចុងឆ្នាំចាស់ផ្លាស់ចូលដើមឆ្នាំថ្មីកន្លងផុតទៅនោះ សូមប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស ទាំងភ្ញៀវជាតិអន្តរជាតិ កុំភ្លេចមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២០ នៅបរិវេណទន្លេសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំឲ្យបានច្រើនកុះករទាំងអស់គ្នា៕