(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata លក់ផ្តាច់មុខទៅលើស្មាតហ្វូន realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ក្រុមហ៊ុន realme គឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ។

ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ ៩០Hz បច្ចេកវិទ្យាសាកថាមពល ៥០W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon ៨៥៥+, អង់ផ្ទុក ១២G RAM + ROM 256GB។ រីឯប្រតិបត្តិការវិញមានល្បឿនលឿនទាំងអេក្រង់ និងបន្ទះឈីប។ realme X2 Pro បានឈ្នះពានរង្វាន់ បច្ចេកវិទ្យា ជាច្រើននៅទូទាំងពិភពលោក ហើយតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយស្មាតហ្វូនដទៃទៀតដូចជា Oneplus 7T Pro និង iPhone ។

មុនដាក់លក់នៅកម្ពុជា realme X2 Pro បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើនឲ្យទន្ទឹងរងចាំម៉ូដែលនេះ realme X2 Pro មកកាន់ទីផ្សារកម្ពុជា នៅថ្ងៃបុណ្យ ណូអែលនេះ ហើយរឿងមួយទៀត ដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន realme ក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដោយក្រុមហ៊ុន នឹងក្លាយជាដៃគូផ្តាច់មុខក្នុងការលក់ស្មាតហ្វូនម៉ូដែល realme x2 Pro។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុន Smart Axiata និង realme បានសហការជាមួយគ្នា ដ្បិតក្រុមហ៊ុនទាំងពីរបានឱ្យតម្លៃទៅលើឥទ្ធិពលវិជ្ជមាន ដែល៦បានរួមចំណែកបង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី។

realme គឺជាម៉ាកថ្មីនឹងវ័យក្មេងប៉ុន្តែវាត្រូវបានទទួលស្គាល់ដោយទីផ្សារជាច្រើន ដោយសម្រេចបាននូវកំណើន YOY រហូតដល់ ៨០៨% ក្រុមហ៊ុន realme បានបង្ហាញ គុណតម្លៃពិសេសរបស់ខ្លួននៅក្នុងឧស្សាហកម្មមួយនេះ។ ដូចដែលបានគូសបញ្ជាក់រួចមកហើយថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេដែលបានបំពាក់ នូវបន្ទះឈីប Snapdragon 5G Chipset ដោយក្រុមហ៊ុន realme បន្តស្វែងរកបច្ចេកវិទ្យាល្អប្រសើរជាងមុននិងជឿជាក់លើថាមពលនៃបច្ចេកវិទ្យា។

ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនឈានមុខគេ ដោយក្រុមហ៊ុននេះជឿជាក់ថា បច្ចេកវិទ្យាជឿនលឿននឹងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានមានភាពងាយស្រួល នឹងទាន់សម័យជាងសម័យជាងមុន។ ក្រុមហ៊ុន Smart តែងតែបង្ហាញជំនឿនេះតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍ កាន់តែប្រសើរដល់អតិថិជនដោយបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដើម្បីចូលរួមចំណែកជួយដល់សង្គមរបស់យើង។ ក្រុមហ៊ុន realme និងក្រុមហ៊ុន Smart ក៏នឹងមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យជាច្រើនទៀតនាពេលអនាគត៕