Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រលាញ់ជីវិតអ្នកសូមកុំប្រើប្រាស់គ្រឿងញៀនសម្បីម្ដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែធ្នូ៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២៧នាក់

29-12-2019 20:48

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ៦ករណី ឃាត់ខ្លួនជនសង្ស័យ២៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៥៤០ករណី ឃាត់មនុស្ស២០,០២៨នាក់ (ស្រី១,៣២២នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕