Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាករទឹកក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៣ និងទី០៦ ខែមករា ឆ្នាំ២០២០

28-12-2019 07:06

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ និងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយសារតែអ្នកជំនាញកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕